កូវីដ១៩៖ រកឃើញករណីឆ្លងថ្មី ៨២៥នាក់ ជាសះស្បើយ១,០២២នាក់ ស្លាប់២១នាក់

0
7

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨២៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ១,០២២ នាក់ និងស្លាប់ ២១ នាក់។

ក្នុងនោះ ករណីឆ្លងសហគមន៍ ៤០៤ នាក់ អ្នកដំណើរពីបរទេស ៤២១ នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៨,៧៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៦១,០៣៩នាក់ និងស្លាប់១,១៤៩នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here