មន្ត្រីជំនាញរកឃើញស្ថានីយលក់ប្រេងឥន្ធនៈ ៣ទីតាំងក្នុងខេត្តតាកែវ លក់មិនគ្រប់លីត្រ

0
7

ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានបន្តធ្វើការត្រួតពិនិត្យបរិមាណ និង តម្លៃលក់រាយតាមបណ្តាស្ថានីយ/ដេប៉ូលក់ប្រេងឥន្ធនៈចំនួន៦ទីតាំងស្ថិតនៅឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។

ក្រោយការត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញស្ថានីយលក់ប្រេងឥន្ធនៈ ៣ទីតាំង បានប្រព្រឹត្តអំពើមិនសុចរិតពាក់ព័ន្ធនឹងបរិមាណ។ យោងលើលទ្ធផលដែលបានត្រួតពិនិត្យឃើញ មន្ត្រីជំនាញបានធ្វើកំណត់ហេតុដើម្បីអនុវត្តនីតិវិធីបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here