ភ្នំពេញ÷ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះបរមនាមជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ២មុឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនៃព្រះ រាជ ពិធី បុណ្យ ចម្រើន ព្រះ ជន្ម គម្រប់ ៨៥ យាងចូល ៨៦ព្រះ វស្សា។
យោងតាម ការចុះផ្សាយរបស់Royal du Cambode បានឲ្យដឹងថា ការប្រោសព្រះរាជទានព្រះរាជទ្រព្យនេះដើម្បីគាំទ្រនូវ សកម្មភាពមនុស្សធម៌នានាទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះរាជសកម្មភាពលើវិស័យមនុស្សធម៌ដ៏ឧត្តុង្គឧត្តម បន្តចាប់តាំងពី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងតរៀងមក៕