គ្រប់គ្នារមាស់ដៃផ្ទៃឆ្អែត! តែនេះរមាស់ដៃ ចូលគុកសោះ

0
23

ភ្នំពេញ៖ យុវជនម្នាក់ ឃើញនារីស្រស់ស្អាតសាច់សខ្ចីម្នាក់ កំពុងដេកលង់លក់ ក៏បានចាប់ស្រាតខោឈុត បំរ៉ុងចាប់រំលោភចំនួន ២លើក តែមិនបានសម្រេច ត្រូវនាងប្ដឹងសមត្ថកិច្ច ចាប់ដាក់គុគ ។ ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងកាលពីម៉ោង ៩៖១៥នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុច ហាងកាហ្វេមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

សង្ស័យឈ្មោះ ឈុន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅឃុំអរិយក្សត្រ ស្រុកមុខកំពូល ខេត្តកណ្ដាល ចំណែកឯនារីរងគ្រោះ អាយុ១៨ឆ្នាំ ស្នាក់នៅកើតហេតុខាងលើ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ ជនរងគ្រោះ និងមិត្តស្រី២នាក់ រួមទាំង ជនសង្ស័យម្នាក់ទៀត បានដេកនៅក្នុងបន្ទប់ផ្ទះ ជួលមួយកន្លែង ស្ថិតក្នុងក្រុមទី៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រហូតដល់ម៉ោង៥ទៀបភ្លឺថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យឃើញមិត្តភក្តិនារីរងគ្រោះ ដេកលង់លក់អស់ រូបគេបានរង្កិលទៅដេកក្បែរនាង នៅកៀនជញ្ជាំង ហើយយកដៃរបស់គេស្ទាបអង្អែល លើដងខ្លួនរបស់នាង រួចទាញស្រាតខោឈុតដេករបស់នាង ដល់ត្រឹមជង្គុង ប៉ុនប៉ងធ្វើសកម្មភាពរំលោភ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ បានលើកខោងើបពីដេកក្បែរជញ្ជាំង មកដេកកណ្តាលមិត្តភ័ក្តិវិញ។

មួយសន្ទុះក្រោយមក ជនសង្ស័យបានតាមរត់ទៅ ដេកក្បែរនារីរងគ្រោះ ហើយធ្វើសកម្មភាពយកដៃរបស់គេ អង្អែលថ្នមៗទៅលើដងខ្លួនរបស់នារីរងគ្រោះ ព្រមទាំងទាញខោឈុតស្រាត ដល់ត្រឹមជង្គុងដូចមុន ហើយប៉ងធ្វើសកម្មភាពលើកទី២ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ បានរត់ឡើងទៅប្រាប់មិត្តស្រី ដែលកំពុងដេកនៅក្នុងបន្ទប់ឡៅតឿជាន់ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល ភ្លាមៗនោះជនសង្ស័យ បានបើកទ្វារជិះម៉ូតូរត់គេចខ្លួនបាត់។

លុះព្រឹកឡើងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីឲ្យជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្ដោយផ្លូវបេតុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ យកមកសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here