ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៨៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៧៧៥នាក់ និងស្លាប់ ១៩នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៤.៣៨៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៦.៧២៥នាក់ និងស្លាប់១.៣២៤នាក់៕
