ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៦៥៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ៧៩៨នាក់ និងស្លាប់២២នាក់។
ក្នុងនោះជាករណីឆ្លងសហគមន៍ ៤១០ នាក់ និងអ្នកដំណើរពីបរទេស ២៤៨ នាក់។
សូមបញ្ចាក់ថា គិតត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៧៧.២៤៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៩.៩៩៦នាក់ និងស្លាប់១៣៩៧នាក់៕
