ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកួវីដ១៩ ចំនួន៥៩១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៦១៨នាក់ និងស្លាប់១៩ នាក់។
ក្នុងនោះ ករណីឆ្លងសហគមន៍៤០៨ នាក់ និងអ្នកដំណើរពីបរទេស ១៨៣នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុចចំនួន៨០.២២៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៣.៤២១នាក់ និងស្លាប់១.៥០៧នាក់៕