លោក ហេង រតនាប្រាប់ឱ្យពលរដ្ឋ នៅតាមតំបន់ព្រំដែនកម្ពុជា -ថៃ បង្កេីនការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ ដោយសារគ្រាប់មីន

0
6

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែនកម្ពុជា -ថៃ បង្កេីនការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ដោយសារគ្រាប់មីន ក្នុងដំណាក់កាលជំនន់ទឹកភ្លៀង។

លោក ហេង រតនា បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុកនៅព្រឹកនេះថា « សូមបងប្អូនដែលរស់នៅ និងកំពុងរងទឹកជំនន់ តាមតំបន់ព្រំដែនកម្ពុជា -ថៃ មេត្តាបង្កេីនការប្រុងប្រយត្ន័ ចំពោះគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាម ព្រោះតំបន់រងទឹកជំនន់ទាំងនេះ ក៏ជាតំបន់នៅមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម! »។

ជាមួយគ្នានេះលោក ហេង រតនា ក៏បានណែនាំប្រជាពលរដ្ឋ ទាក់ទងផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន ឬកំលាំងកងខេមរភូមិន្ទ ឬកំលាំងប៉ូលីស ឬកំលាំងសុីម៉ាក់ ដេីម្បីបោសសំអាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះ ជូនបងប្អូនធានាសុខ សុវត្ថិភាពប្រជាពលរដ្ឋទាំងមូល ប្រសិនបេីបងប្អូនជួបប្រទះ និងសង្ស័យជា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនោះ ជាថ្មីទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here