កូវីដ១៩៖ រកឃើញអ្នកឆ្លងថ្មី ៥៩៣នាក់ ជាសះស្បើយ៨០៦នាក់ និងស្លាប់២១នាក់

0
12

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៥៩៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៨០៦នាក់ និងស្លាប់២១នាក់។

ក្នុងនោះ ៤៥៧នាក់ ជាករណីឆ្លងសហគមន៍ និង២៣៦នាក់ ជាអ្នកដំណើរពីបរទេស។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៦.០៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១.២០២នាក់ និងស្លាប់១.៧០៤នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here