គួរឲ្យអាសូរ! ឡានដឹកដីបុកកង់ពីក្រោយ បណ្ដាលឲ្យយាយស្លាប់ ចៅរបួសធ្ងន់

0
8

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងក្មេងស្រីអាយុ៣ឆ្នាំ រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍រថយន្តបុកកង់ពីក្រោយ ។ ហេតុការណ៍នេះកើតឡើង នៅលើផ្លូវលំក្រាលកៅស៊ូ ចំណុចភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា រថយន្ត ម៉ាកហ៊ីយ៉ា ន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3A-8710 (ប្រភេទរថយន្តបែនដឹកដី) ។ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុរត់គេចខ្លួនបាត់)។

ចំណែកជនរងគ្រោះ ជិះកង់ឈ្មោះ ឈួន ឌន អាយុ ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) និងឌុបចៅស្រីម្នាក់ឈ្មោះ ម៉ន ជូលីណា អាយុ៣ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា (របួសធ្ងន់ )។

សមត្ថកិច្ចជំនាញបានសន្និដ្ឋាន អំពីមូលហេតុដែលបង្កឲ្យ មានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី អ្នកបើកបររថយន្ត ខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយបុក អ្នកជិះកង់ពីក្រោយ តែម្តងក្នុងទិសដៅស្របគ្នា ពីលិចទៅកើត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការ វាស់វែង និងនាំយកវត្ថុតាងមករក្សា ទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here