នារីរកស៊ីម៉ាស្សាម្នាក់ បែកគំនិតលួចកាបូប អ្នកម៉ាស្សាដូចគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

0
11

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនស្រីស្រស់រូបស្អាតម្នាក់ ក្រោយលួចកាបូបស្ពាយ ពីអ្នករកស៊ីម៉ាស្សាដូចគ្នា នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។

ជនសង្ស័យមានឈ្មោះ សៀន មួយគា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (គ្មានសរធាតុញៀន) បានលួចកាបូបស្ពាយរបស់ជនរងគ្រោះ ឈ្មោះ ទុន ឡៃហៀក ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

សម្ភារៈបាត់បង់ ខ្សែដៃមាសមួយខ្សែតម្លៃ ៨០០ដុល្លា, ចិញ្ចៀនដាំត្បូងមួយវង់ តម្លៃ៦០០ដុល្លា ។ សម្ភារៈបន្សល់ទុក ទូរស័ព្ទដៃ ១គ្រឿងម៉ាកអាយហ្វូន និងលុយខ្មែរ ១៧០.០០០រៀល របស់ជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here