ភ្នំពេញ៖ ថ្ងៃ ទី ២១ ខែតុលា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឈួរ សុខា មេបញ្ជាការ រង កងពល តូចលេខ៧០ ដើម្បីចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំ ជាពិសេស ថ្នាំ ឧបត្ថម្ភដោយមន្ទីរសូរិយា ជូនដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនាឱកាសនេះ រួមមាន៖ ជំងឺទូទៅ ជំងឺទូទៅផ្នែកកុមារ ជំងឺសើស្បែក និងព្យាបាលរបួស …។ល។
សូមជម្រាបថាការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ ក៏មានការចូលរួមពីកញ្ញាឧត្តមសេនីយ៍ត្រី យុង ខេមរា មេបញ្ជាការ រង កងពល តូច ៧០ នាយ ការិយាល័យ សុខាភិបាល ក្រុមការងារ សង្រ្គោះ ៧១១ និងក្រុមការងារពេទ្យជំនាញ ដើម្បីចូលរួមការងារមនុស្សធម៍ ដោយកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕