លោកស្រី ពេជ្រ ច័ន្ទមុន្នី ចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តប៉ៃលិន

0
7

ភ្នំពេញ៖ លោកស្រី ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តប៉ៃលិនជិត២០០គ្រួសារ។

លោកឧត្តមសេនីយ៍ត្រី ទី សុខា មេបញ្ជាការទិសទី៣ ប៉ៃលិន បានចូលរួមពិធីចែកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១៨៨គ្រួសារ មកពី៤ឃុំ(ឃុំស្ទឹងត្រង់ ឃុំស្ទឹងកាច់ ឃុំសាលាក្រៅ ឃុំអូរអណ្តូង) ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)ដែល
ក្នុងនោះ ១គ្រួសារទទួលបាន
-អង្ករ៥០គីឡូក្រាម មី១កេស ទឹកសុទ្ធ១កេស Milo ១កេស ភួយ១ សារុង១ ប្រេងខ្យង២ដប សាប៊ូដុសខ្លួន១ដុំ ថ្នាំដុសធ្មេញ១ដប ថ្នាំពេទ្យ១ឈុត និងថវិកា ៥មុឺនរៀលក្នុង១គ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here