ឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន នៅភូមិសាស្រ្តស្រុកឆែប ខេត្តព្រះវិហារ

0
12

ភ្នំពេញ៖ ស្រ្តីម្នាក់ ត្រូវបានកម្លាំងជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល កំពងស្រឡៅពីរ និងប៉ុស្តិ៍នគរបាលការពារព្រំដែនកំពង់ព្រះឥន្ធ ធ្វើឃាត់ខ្លួន កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិ កំពង់សាម៉ី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។

យោងតាមស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ អិត ណាងណយ ហៅ ណយ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ រស់នៅភូមិកំពង់សាម៉ី ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ។

វត្ថុតាង និងសម្ភារដកហូតបានរួមមានៈ ថ្នាំគ្រាប់ប្រភេទហ្វេតាមីន(WY) ចំនួន ៨៦៤គ្រាប់ ស្មើនឹងទម្ងន់ ៨៧.៧២ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង, លុយខ្មែរចំនួន ២.០០០.០០០រៀល, លុយដុល្លារចំនួន ៤.៧០០ដុល្លារ, និងលុយឡាវចំនួន ៤.០០០.០០០គីប។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here