ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងក្រុមការងារ សហការជាមួយអាជ្ញាធរ ខេត្តបាត់ដំបង បានអញ្ជើញ សួរសុខទុក្ខ និង នាំអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅក្នុងឃុំតាមុឺន និងឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ៧៦៩គ្រួសារ។
អំណោយដែលក្នុងមួយគ្រួសារ ទទួលបានរួមមាន៖ អង្ករ៥០គីឡូក្រាម, ទឹកបរិសុទ្ធ១កេស,មី២កេស, ប្រេងខ្យង២ដប, ភួយ១,សារ៉ុង១, ថ្នាំដុសធ្មេញ១,ប្រេងកូឡា១, សាប៊ូដុសខ្លួន១ដុំ,ថ្នាំពេទ្យ១កញ្ចប់ និងថវិកា៥មុឺនរៀល៕