ត្រឹមមួយយប់ទឹកជន់ឡើងលិចចូលផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងនៅស្រុកសាលាក្រៅ

0
15

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញអំពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិមួយចំនួននៃឃុំស្ទឹងត្រង់ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ដោយបញ្ជាក់ថាកាលពីយប់មិញទឹកឡើង ជន់ចូលផ្ទះប្រជាពលរដ្ឋប្រមាណ ១១៥ ខ្នងផ្ទះ លិចផ្លូវលំ និងប្រឡាយមួយចំនួន ក្នុងភូមិកូនដំរី ភូមិផ្ទះស្បូវ ភូមិព្រៃសន្ទះ និងភូមិអូរដូនតា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។

នៅវេលាព្រឹកថ្ងៃទី២៣ ខែតុលានេះ ទឹកបានស្រកចុះទៅវិញអស់៨០%ហើយ នៅសល់ប្រហែល២៥ ខ្នងផ្ទះប៉ុណ្ណោះ។ អាកាសធាតុព្រឹកនេះផ្ទៃមេឃស្រឡះ និងមានធ្លាក់ខ្យល់ត្រជាក់តិចៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here