ពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀងជាង១៥០០គ្រួសារ នៅខេត្តប៉ៃលិន និងបាត់ដំបង ទទួលការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ

0
9

ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងក្រុមការងារ សហការជាមួយអាជ្ញាធរខេត្តប៉ៃលិននិង ខេត្តបាត់ដំបងបានអញ្ជើញ សួរសុខទុក្ខ និង នាំអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង ១៥៤៥គ្រួសារ ក្នុងនោះមកពីឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៧៧៦គ្រួសារ និងពលរដ្ឋមកឃុំតាមុឺន និងឃុំអូតាគី ខេត្តបាត់ដំបង ៧៦៩គ្រួសារនៅថ្ងៃទី២២ តុលានេះ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយគ្នាក្នុងគ្រាមានអាសន្ន។

លោកស្រីពេជ ចន្ទមុន្នី បានពាំនាំនូវប្រសាសន៍របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងសូមអោយពលរដ្ឋទាំអស់ បង្កើនការប្រុងប្រយ័ត្ន និង រស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារតូចៗដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងការពារជំងឺគ្រុនឈាម និងគ្រុនឈីក។

លោក លោកស្រី បានអោយដឹងថា គ្រោះ ធម្មជាតិ គ្មានប្រទេសណា ឬនណារ អាច ទប់ស្កាត់ បានឡេីយ ។ ក៏ប៉ុន្តែ អ្វី ដែលយេីងអាចធ្វេី បាន នៅពេលនេះ គឺការជួយសង្គ្រោះ ប្រជាពលរដ្ឋ មិនអោយលិចលង់ ដោយប្រេីប្រាស់នៅ មធ្យោបាយ សរុប កម្លាំង សរុប គ្រប់ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ ប៉ូលិស អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្ម។ លើសពីនោះ បានចែក ជូនជាអំណោយសម្ភារប្រើប្រាស់ ស្បៀងអាហារ ជូនជនរងគ្រោះដោយមិនអោយនណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ រួមទាំងនិងថ្នាំ សង្កូវ ព្យាបាលដល់ពួកគាត់ ទៀតផង។

ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗបានថ្លែងអំណគុណយ៉ាងជ្រាវជ្រៅ ចំពោះម្ចាស់អំណោយ ដែលបានជួយសម្រាល ក្នុងជីវភាពរបស់ពួកគាត់ ដែលកំពុងតែមានការលិចលង់ ពីគ្រោះទឹកជំនន់នេះ។

លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រខេត្តប៉ៃលិន និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA ចំពោះប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ទាំងអស់ ដែលលោកតែងតែរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងគ្រាមានគ្រោះអាសន្ន។

គួរបញ្ជក់ ថានៅក្នុងឆ្នាំ២០២០នេះ ព្យុះបានបក់បោកមកពីបណ្តាប្រទេសផ្សេងៗ បាននាំមកនូវភ្លៀងធ្លាក់ជាប់ៗគ្នាជាបន្តបន្ទាប់ ដែលបង្កអោយមានការជន់ស្ទើរតែទូទាំងប្រទេសកម្ពុជា អស់រយៈពេលជាង២សប្តាហ៍មកហើយ ដោយធ្វើអោយប៉ះពាល់ដល់ជីវភាពរស់របស់ប្រជាពលរដ្ឋ។ ដើម្បីរំលែកនិងដោះស្រាយការលំបាកចំពោះមុខនេះប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ១៥៤៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ៥០គីឡូក្រាម, ទឹកបរិសុទ្ធ១កេស,មី២កេស, ប្រេងខ្យង២ដប, ភួយ១,សារ៉ុង១, ថ្នាំដុសធ្មេញ១,ប្រេងកូឡា១, សាប៊ូដុសខ្លួន១ដុំ,ថ្នាំពេទ្យ១កញ្ចប់ និងថវិកា៥មុឺនរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here