ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបចំនួន ៥៨៩នាក់ទៀត ជាសះស្បើយ ៤៨០នាក់ និងស្លាប់ ២០នាក់។
ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង ៥៨៩នាក់ មានករណីឆ្លងសហគមន៍ ៤៤១នាក់ និងអ្នកដំណើរពីបរទេស ១៤៨នាក់។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងកូវីដសរុប ៩៧.៥២៤នាក់ ក្នុងនោះអ្នកជាសះស្បើយ ៩២.៤៩៥នាក់ និងអ្នកស្លាប់ ២.០០៧នាក់៕