ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបចំនួន ៦៦០នាក់ទៀត ជាសះស្បើយ ៤១៧នាក់ និងស្លាប់ ១២នាក់។
ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង ៦៦០នាក់ មានករណីឆ្លងសហគមន៍ ៥៣៨នាក់ និងអ្នកដំណើរពីបរទេស ១២២នាក់។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងកូវីដសរុប ៩៨.១៨៤នាក់ ក្នុងនោះអ្នកជាសះស្បើយ ៩២.៩១២នាក់ និងអ្នកស្លាប់ ២.០១៩នាក់៕
