រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយទឹកជំនន់នៅកម្ពុជា

0
16

ភ្នំពេញ៖ ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសម្រេចផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនរងគ្រោះដោយសារទឹកជំនន់នៅកម្ពុជាតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជាដូចខាងក្រោម ។
ជំនួយសង្គ្រោះបន្ទាន់ទាំងនោះរួមមាន៖
១-តង់ ២០០
២-ឧបករណ៍ចម្រោះទឹក ២០
៣-ភួយ ៧៨០
៤-ម៉ាស៊ីនភ្លើង ៥
៥-កម្រាលផ្លាស្ទីក ៧០
៦-កម្រាលគេង ៧៨០
៧-ធុងទឹក ២០០
សម្ភារៈទាំងនេះនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញឆាប់ៗនេះហើយនឹងត្រូវបានចែកចាយភ្លាមៗក្រោយពេលមកដល់។
ស្ថានទូតជប៉ុនសូមបួងសួងឲ្យប្រជាជនរងគ្រោះមានសុវត្ថិភាព និងឆាប់រួចផុតពីគ្រោះមហន្តរាយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here