ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញករណី ឆ្លងជំងឺកូវីដ១៩ ចំនួន៦២៩នាក់ ថ្មី ខៈមានអ្នកជាសះស្បើយចំនួន៤២២នាក់ និងអ្នកស្លាប់ថ្មី ចំនួន៩នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០០,១៣៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៩៤,៣២៦នាក់ និងស្លាប់២,០៤៩នាក់៕
