ខ្លាំងមែន! សម្រុកចូលទៅវាយកញ្ចក់បែក ២ផ្ទាំងហើយ ស្រែកគំរាមសម្លាប់ប៉ូលិសប៉ុស្តិ៍ ចោលទាំងអស់ទៀត

0
72

ភ្នំពេញ៖ បុរសញៀនថ្នាំម្នាក់ មិនដឹងថាមានគំនុំ ឬមានបញ្ហាអ្វីទេ ស្រាប់តែចូលទៅក្នុងប៉ុស្តិ៍ នគរបាលរដ្ឋបាលដើមឫស ស្ថិតនៅភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រួចស្រែកគំរាមថា «អញនឹងសម្លាប់ប៉ូលិស ប៉ុស្តិ៍ចោលទាំងអស់»។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ៨៖៣០នាទី យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

បើតាមរបាយការណ៍របស់ប៉ូលិសស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានផ្ទុកសារធាតុញៀន។

នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូ ជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ ឡុង មកឈប់នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើមឫស រួចឈ្មោះ ឡុង បានជិះម៉ូតូចេញទៅបាត់ ។ ចំណែក ជនសង្ស័យបានដើរសំដៅ ចូលទៅក្នុងប៉ុស្តិ៍ប៉ូលិស រួចស្រែជេរឡូឡាថា «អញនឹងសម្លាប់ប៉ូលិស ប៉ុស្តិ៍ចោលទាំងអស់»។

ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលបាលរដ្ឋបាលដើមឫស បានចេញមកសួរនាំ ហើយជនសង្ស័យ បានស្រែកសួរថា «អាធារ៉ា មេប៉ុស្តិ៍វាទៅណា អញសម្លាប់វាចោល» រួចជនសង្ស័យក៏ស្ទុះទៅវាយ កញ្ចក់ប៉ុស្តិ៍បែកអស់ចំនួន ២ផ្ទាំង និង ស្រែកថានឹងសម្លាប់ប៉ូលិសអោយងាប់ទាំងអស់។

ភ្លាមនោះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋឃុំដើមឫស បានធ្វើការឃាត់ខ្លួនជនសង្ស័យបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង តែម្តង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here