អ្នក​ខេត្ត​បន្ទាយមានជ័យ​ នឹង​បាន​ប្រើ​សេវា​រថយន្តក្រុង​សា​ធា​រណៈ​ឆាប់​ៗខាងមុខនេះ​

0
140
អ្នក​ខេត្ត​បន្ទាយមានជ័យ​ នឹង​បាន​ប្រើ​សេវា​រថយន្តក្រុង​សា​ធា​រណៈ​ឆាប់​ៗខាងមុខនេះ​
អ្នក​ខេត្ត​បន្ទាយមានជ័យ​ នឹង​បាន​ប្រើ​សេវា​រថយន្តក្រុង​សា​ធា​រណៈ​ឆាប់​ៗខាងមុខនេះ​

យោង​តាម​ការប្រកាស​ឱ្យ​ដឹងពី​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ កាល​ពី​ថ្មី​ៗនេះ​បានឱ្យ​ដឹង​ថា​ សេវា​រថយន្តក្រុង​សាធារណៈ​តភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត​ ឆ្ពោះទៅ​ស្រុក​ម៉ាឡៃ​ នឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​ ២០២០​ ខាងមុខនេះ​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ និង​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​ ។

អភិបាលខេត្ត​បន្ទាយមានជ័យ​ លោក​ អុំ​ រាត្រី​
អភិបាលខេត្ត​បន្ទាយមានជ័យ​ លោក​ អុំ​ រាត្រី​

អភិបាលខេត្ត​បន្ទាយមានជ័យ​ លោក​ អុំ​ រាត្រី​ បាន​ប្រាប់​សារព័ត៌មាន​ថា​ ខេត្ត​បានសម្រេច​ឲ្យ​ដំណើរការ​រថយន្តក្រុង​សាធារណៈ​ ២០នាទី​ម្ដង​ ដែល​តភ្ជាប់​ចរាចរណ៍​ពីទី​ក្រុង​ប៉ោយប៉ែត​ ឆ្ពោះទៅ​ស្រុក​ម៉ាឡៃ​ សម្រាប់​ជា​ការប្រើ​ប្រាស់​មុនគេ​បង្អស់​ ដោយ​មិន​គិតថ្លៃ​រយៈពេល​ ៣ខែ​។

គោលបំណង​នៃ​ការ​ដាក់​ឱ្យ​ដំណើរ​នេះ​ គឺ​សម្រួលការ​ធ្វើដំណើរ​ កាត់បន្ថយ​ការ​ចំណាយ​ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ហើយ​ធ្វើ​ឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ភាពល្អ​ប្រសើរ​។

សេវា​រថយន្តក្រុង​ខាងលើ​នេះ​មាន​ រថយន្ត​ចំនួន​ ១៥​ គ្រឿង​ និង​អាច​ដាក់​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​ ដោយ​ជំហាន​បន្ទាប់​នឹងអាច​ដាក់​ឱ្យ​ដំណើរការ​ពី​ក្រុង​ប៉ោយប៉ែត​ ឆ្ពោះ​មក​ក្រុង​សិរីសោភ័ណ​បន្ថែម​ទៀត​។

អ្នក​ខេត្ត​បន្ទាយមានជ័យ​ នឹង​បាន​ប្រើ​សេវា​រថយន្តក្រុង​សា​ធា​រណៈ​ឆាប់​ៗខាងមុខនេះ​

ការ​ធ្វើដំណើរ​ពី​ក្រុង​ប៉ោយប៉ែត​ ទៅ​ស្រុក​ម៉ាឡៃ​មាន​ចម្ងាយ​ប្រមាណ​ ៤០គីឡូម៉ែត្រ​ ដោយ​ក្នុង​នោះ​ទីតាំង​ចំណតរថយន្ត​បាន​រៀបចំ​រួចជាស្រេច​ហើយ​ អាច​ដំណើរការ​អាច​ដើមឆ្នាំ​ក្រោយនេះ​៕

អ្នក​ខេត្ត​បន្ទាយមានជ័យ​ នឹង​បាន​ប្រើ​សេវា​រថយន្តក្រុង​សា​ធា​រណៈ​ឆាប់​ៗខាងមុខនេះ​

LEAVE A REPLY

Please enter your comment!
Please enter your name here