ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញទទួលអំណោយពី វរនាវីឯក ប៊ីណាត យ៉ក សេនានុព័ន្ធយោធាអូស្រ្តាលី សម្រាប់បំរើការងារកូវីដ-១៩។
សម្ភារបរិក្ខាររួមមាន អាល់កុល ចំនួន ១៥០លីត្រ ដបបាញ់អាល់កុល ចំនួន ៥០ដប កុំព្យូទ័រលើតុ ចំនួន ៤គ្រឿង កុំព្យូទ័រយួរដៃ ចំនួន ៣គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ៣គ្រឿង ហាតឌឺស+ផ្លាស់ ចំនួន ៥គ្រឿង ក្រដាសរ៉ាម ចំនួន ១កេស និង Antivirus internet security ចំនួន២set ។
មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វរនាវីឯក ប៊ីណាត យ៉ក សូមមានសុខភាពល្អ ជោគជ័យការងារ និងជួបប្រទះ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕