បង្រ្កាបឈើឆ្លងដែនពីទឹកដីថៃខុសច្បាប់ នៅស្រុកសំពៅលូន

0
10

ខេត្តបាត់ដំបង៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋ ឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការពារព្រំដែន បានចុះទៅបង្រ្កាបបទល្មើសឈើឆ្លងដែនពីទឹកដីថៃខុសច្បាប់ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

វត្ថុតាងដែលដកហូតបានរួមមាន៖ ឈើដុំ៨ដុំ, ឈើក្តារ៧សន្លឹក និងឈើបង្តោលគ្រាក់៣២បង្គោល ។

បច្ចុប្បន្ន ឈើទាំងអស់បានប្រគល់ទៅឲ្យកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនយកទៅរក្សាទុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here