ពលរដ្ឋជាង១ពាន់ គ្រួសាររងគ្រោះដោយទឹកជំនន់នៅស្រុកចំនួន២ នៃខេត្តបាត់ដំបង ទទួលបានការយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ(TYDA)

0
24

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១១៦០គ្រួសារ បន្ថែមទៀត ក្នុងនោះមកពីឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ស្រុកសង្កែ ៨៣០គ្រួសារ និងមកពីឃុំឫស្សីក្រាំង ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង ៣៣០គ្រួសារ ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ កាលពីព្រឹកថ្ងៃទី២៣ ខែតុលានេះ ដើម្បីជាការចូលរួមចែករំលែក ក្តីអាណិតស្រឡាញ់ និងរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ដែលកំពុងតែត្រូវការជំនួយ ជួយសម្រាលការលំបាក ស្របពេលដែលពួកគាត់កំពុងតែលិចលង់ ដោយគ្រួសារនីមួយៗ ទទួលបាន គ្រឿងឧបភោគ បរិភោគនិងថវិកាផងដែរ។

ថ្លែងក្នុងឱកាសជួបសួរសុខទុក្ខលោកស្រី បានពាំនាំនូវប្រសាសន៍របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះទាំងអស់ និងចូលរួមសោក ស្តាយ នូវការខូចខាត បាត់បង់ នូវទ្រព្យសម្បត្តិ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ។ តែទោះជាយ៉ាងណាសម្តេចទាំងទ្វេរ នៅតែបន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ពេលវេលា ដោយមិនទុក្ខនណារម្នាក់ចោលអោយស្លាប់ដោយអត់អាហារនោះទេ។

លោកស្រី បានថ្លែងថា «សូមបងប្អូនកុំអស់សង្ឃឹម ត្រូវបន្តបង្កបង្កើនផលទៀត បន្ទាប់ពីទឹកស្រក។ និងសូមអោយពលរដ្ឋទាំអស់ បង្កើនការប្រុងប្រយ័ត្ន និង រស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ និងចៀសវាងជំងឺរាតត្បាតនានា ដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពី សត្វអាសិរពិសគ្រប់ប្រភេទ ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក និងសូមចូលរួមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល»។

លោកស្រី បានកោតសសើរចំពោះកងកម្លាំងគ្រប់ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ ប៉ូលិស ប៉េអឹម អជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងយុវជន អ្នកស្ម័គ្រចិត្ត ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការងារមនុស្សធម៌មួយនេះ និងសូមថ្លែងអំណគុណ ដល់បណ្តាសប្បរសជន ទាំងក្នុងនិងក្រៅប្រទេស តែងតែជួយឧបត្ថមគាំទ្រដល់កងទ័ព និងសមាគម TYDA នូវសម្ភារប្រើប្រាស់ ស្បៀងអាហារ សម្រាប់ជូនដល់ជនរងគ្រោះ។

ប្រជាពលរដ្ឋដែលទទួលបាននូវអំណោយមនុស្សធម៌ទាំងនេះ ម្នាក់ៗបានថ្លែងអំណគុណយ៉ាងជ្រាវជ្រៅចំពោះម្នាស់អំណោយ ដែលបានជួយសម្រាល ក្នុងជីវភាពរបស់ពួកគាត់ ដែលកំពុងតែមានការលិចលង់ ពីគ្រោះទឹកជំនន់នេះ។

លោក ងួន រតនៈ អភិបាលនៃគណះអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម TYDA ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ក្នុងការនាំយកអំណោយទាំងនេះ ប្រគល់ដល់ដៃបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ ទោះបីផ្លូវធ្វើដំណើរលំបាកយ៉ាងណា អោយតែបានរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន អោយបានទាន់ពេលវេលា។

គួរបញ្ជក់ថានៅក្នុងឆ្នាំ២០២០នេះ ព្យុះបានបក់បោកនាំយកទឹកភ្លៀង ពីបណ្តាប្រទេសផ្សេងៗ ដែលបង្កអោយមានការជន់ស្ទើរតែទូទាំងប្រទេសកម្ពុជា អស់រយ:ពេលជាង២សប្តាហ៍មកហើយ ដែលធ្វើអោយប៉ះពាល់ដល់ផលដំណាំ និងជីវភាពរស់របស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here