ថវិកាជាតិប្រមាណ ១៦០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាល ត្រៀមទុកដើម្បីទប់ស្កាត់កូវីដ១៩ និងស្តារសេដ្ឋកិច្ច

0
28

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានបង្កើនថវិកាប្រមាណ ១៥០លានទៅ ១៦០លានដុល្លារ នៅឆ្នាំ២០២១ខាងមុខ សម្រាប់ស្តារសេដ្ឋកិច្ច និងទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ តុលានេះ សម្តេចតេជោបានមានប្រសាសន៍ថា ថវិកាឆ្នាំ២០២១នេះ ផ្តោតសំខាន់លើការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ ពិសេសគឺជាថវិកាប្រយុទ្ធប្រឆំាង ជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាជន និងស្តារសេដ្ឋកិច្ចជាតិ។

សម្តេចតេជោបន្តថា ការស្តារ និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ នឹងជួយបង្កើតការងារជាង ១លានកន្លែង ដើម្បីលើកកម្ពស់សេដ្ឋកិច្ច ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។

សម្តេច បញ្ជាក់ថា «គណៈរដ្ឋមន្រ្ដីបានប្រជុំ ដើម្បីអនុម័តនូវច្បាប់ថវិកា ច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងនៅឆ្នាំ២០២១។ ក្នុងច្បាប់ថវិកានេះ យើងបានគិតគូរយ៉ាងម៉ត់ចត់ អំពីស្ថានភាពនៃបញ្ហា ដែលយើងត្រូវប្រឈម នាពេលខាងមុខទាំងកូវីដ១៩ និងការស្ដារឡើងវិញ ក្នុងជីវភាពរបស់ប្រជាជន ក្រោយទឹកជំនន់ និងដំណើរការក្រោយដំណាក់កាលកូវីដ ។ ដូច្នេះថវិកាឆ្នាំ២០២១ គឺជាថវិកាប្រសិទ្ធិនាមថា ប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គមសេដ្ឋកិច្ច និងជីវភាពប្រជាជន ព្រមទាំងតម្រង់ឆ្ពោះទៅរកការស្ដារឡើងវិញ ក្រោយពេលជំងឺកូវីដ១៩»៕

LEAVE A REPLY

Please enter your comment!
Please enter your name here