សម្តេចតេជោស្នើកាត់ដីជាង៣០០ហិកតាពីក្រុងតាខ្មៅដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរាជធានីភ្នំពេញ

0
48

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានស្នើប្រមុខរដ្ឋស្តីទី កែស ម្រួលព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាលដោយកាត់ផ្ទៃដីទំហំ៣៧៦ហិកតាពីក្រុ ងតាខ្មៅខេត្តកណ្តាលឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោរាជធានីភ្នំពេញវិញ។

យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីដាក់ជូនសម្តេចវិបុលសេ នាភក្តី សាយ ឈុំប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា៖«ខ្ញុំសូមគោរពជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទី មេត្តាជម្រាបថារដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាលបានធ្វើលិខិ តមកក្រសួង មហាផ្ទៃដើម្បីសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់ យកផ្ទៃដីទំហំ៣៧៦ហិកតា ពីក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យមកស្ថិត ក្រោមការគ្រប់គ្រងរ បស់ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របតាមស្មារតីនៃលិខិតលេខ១៩០ ស.ជ.ណ ចុះថ្ងៃទី២ ០ខែកុម្ភៈ ឆ្នាំ២០១៥របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដោះស្រាយផលប៉ះពាល់ និង ជួយ សម្រួលដល់ការអនុវត្តគម្រោងប្លង់មេសម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ ដូចជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការ ផ្តល់សេវាសាធារណៈ និងការងារសង្គមផ្សេងៗ»។

លិខិតរបស់សម្តេចតេជោបានលើកឡើងទៀតថាផ្អែកតាមរបាយការណ៍ស្តីពីលទ្ធផលនៃការធ្វើបច្ចុប្បន្នភាពព្រំប្រទល់ ស្ថិតិតប្រជាពលរដ្ឋ និងការចុះពិនិត្យទីតាំងជាក់ស្តែងឃើញថា ការស្នើសុំកែសម្រូលខាងលើនេះមានការប្រែប្រូលនូវទំហំផ្ទៃដីពី៣៧៦ហិកតា មកនៅត្រឹម ទំហំ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ដោយកាត់យកភូមិស្ទឺងជ្រៅ និងភូមិព្រែកតាពៅ នៃស ង្កាត់ដើមរមៀន ភូមិព្រែកអញ្ជេញ នៃសង្កត់ព្រែកឬស្សី ភូមិព្រៃឡុង នៃសង្កាត់តាក្តុល និងភូមិប ត្តាជីនៃសង្កាត់ព្រែកហូរ សង្កាត់ចំនួន៤ ស្នើនឹង៥ភូមិ ដែលមានលំនៅឋានសរុប១៣៩ខ្នងផ្ទះ ស្មើនឹង១៧៧គ្រួសារ ប្រជាពលរដ្ឋចំនួន៧៥៣នាក់ ។

ទន្ទឹមនេះរដ្ឋបាលខេត្តកណ្តាលបានគោរពស្នើសុំកាត់ផ្ទៃដីទំហំ២ហិកតា៥១៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទុមសាគរ នៅវត្តទួលក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីឲ្យផ្ទៃដីវត្តទាំងមូលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលតែមួយ និងងាយស្រួល ក្នុងការ ចុះបញ្ជីវិញ្ញបនបត្រសម្គាលនូវអចលនវត្តជូនវត្ត។

លិខិតលើកឡើងទៀតថា យោងតាមច្បាប់ស្តីពីកាគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា៦វាក្សខណ្ឌទី១បានចែងថា«ការបង្កើត ការលុបចោល ការកែប្រែ ព្រំប្រទល់ និងការកំណត់ឈ្មោះខេត្ត ត្រូវសម្រេចដោយព្រះរាជក្រឹត្យតាមដំ ណើរបស់នាយក រដ្ឋមន្ត្រី តាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ»។

លិខិតដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែនបានគូសញ្ជាក់ថា៖ផ្អែកលើបទ បញ្ញាត្តិច្បាប់ និងមូលដ្ឋានដូចបានគោរពជម្រាបជូនខាងលើតាងនាមរដ្ឋាភិ បាលនៃព្រះ រាជាណាចក្រកម្ពុជា ខ្ញុំសូមគគោរពស្នើសុំ សម្តេចប្រមុខរដ្ឋស្តីទី មេត្តាអនុញ្ញាត ដើម្បីកែសម្រួ លព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកភួមិចំនួន៥ គឺភូមិ ស្ទឺងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមរមៀន ភូមិព្រែកអញ្ជេញ នៃសង្កត់ព្រែកឬស្សី ភូមិព្រៃឡុង នៃសង្កាត់តាក្តុល និងភូមិបត្តាជីនៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ៣០២ ហិកតា៩៣៩១ម៉ែត្រការ៉េពីក្រុងតាខ្មៅខេត្តកណ្តាលមកឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកាត់ទំំ២ហិកតា៥១៥៥ម៉ែត្រការ៉េ (ចំណែកដីនៃវត្តបុទ មសាគរហៅវត្តក្របៅ) ពីសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ ឲ្យមកស្ថិត ក្រោមកាគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាមខ្មៅ ខេត្តកណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here