បុរសម្នាក់ជិះម៉ូតូ ធ្លាក់ជង្ហុក ដែលខូចខាត ដោយជំនន់ទឹកភ្លៀងវាយប្រហារ

0
63

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងាន់ ក្រោយជិះម៉ូតូមិនប្រយ័ត្ន ធ្លាក់ជង្ហុក ដែលខូចខាតដោយ ជំនន់ទឹកភ្លៀងវាយប្រហារ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោ ៦៖១៥នាទីល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។

មុនពេលកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៣ ដែលផ្លូវកំពុងរងការខូចខាត បែកជាជង្ហុកច្រើនកន្លែង ដោយសារជំនន់ទឹកភ្លៀងនោះ ដោយមិនបានចាប់អារម្មណ៍ យគាត់មិនបានប្រយ័ត្ន ក៏ជ្រុលធ្លាក់ជង្ហុកដួលបោកខ្លួន និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។

ភ្លាមៗក្រុមសង្គ្រោះបន្ទាន់៧១១ របស់កងពលតូចលេខ៧០ ក៏បានជួយដឹកជញ្ជូនជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែក ពោធិចិនតុងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here