ទោះឆ្នាំនេះមិនមានបុណ្យអុំទូក ក៏ពលរដ្ឋអាចអកអំបុក សំពះព្រះខែតាមផ្ទះបានដែរ

0
118

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីឆ្នាំនេះ កម្ពុជាមិនប្រារព្ធពិធីបុណ្យអុំទូកក៏ដោយ ក៏ប៉ុន្ដែប្រជាពលរដ្ឋ អាចរៀបចំពិធី អកអំបុក និងសំពះព្រះខែ នៅតាមផ្ទះបានផងដែរ។

សូមរំលឹកថា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នាថ្ងៃទី២៦ តុលានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «យើងគ្រាន់តែមិនចាត់តាំងអុំទូកតែប៉ុណ្ណោះ ប៉ុន្ដែរឿងសំពះព្រះខែ នៅតាមផ្ទះ អកអំបុកនៅតាមផ្ទះ គឺនៅតែធ្វើ។មន្ដ្រីរាជការរបស់យើង កម្មករ-កម្មការិនី ទទួលបានការឈប់សម្រាក ក៏នៅតែបន្ដការឈប់សម្រាកដដែល»៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here