ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងមួយស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ប្រេងសាំងធម្មតាមានតម្លៃ ៤.១០០រៀល ក្នុង១លីត្រ និងម៉ាស៊ូតតម្លៃ ៣.៨០០រៀល ក្នុង១លីត្រ។
គេសង្កេតឃើញថា តម្លៃប្រេងសាំងនិងម៉ាស៊ូត មានការឡើងថ្លៃនៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ តែទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋបានសំណូមពរកុំឲ្យបន្តមានការឡើងថ្លៃបន្តទៀតនៅក្នុងអំឡុងពេលដែលកម្ពុជា កំពុងជួបវិបត្តកូវីដ១៩បែបនេះ៕