ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រមាណជា ១០៖១៥នាទី មានករណីស្រ្តីឈឺពោះខ្លាំង សំរាលកូនតាមផ្លូវ ត្រូវបានសង្រ្គោះដោយបុគ្គលិកឆ្មប នៃមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ រួចបានដឹកបញ្ជូនមក មណ្ឌលសុខភាពតាមរយៈកម្លាំងអធិការដ្ឋាន នគរបាលស្រុកអូរយ៉ាដាវ។
ស្រ្ដីសំរាលកូនឈ្មោះ ទូច សុខខឿ ទីកន្លែងកំណើតភូមិឡំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ក៏ប៉ុន្តែសព្វថ្ងៃបានផ្លាស់ទីលំនៅ មកនៅភូមិប៉ក់ធំ ឃុំប៉ក់ ញៃ ស្រុកអូរយ៉ាដាវវិញ។
ស្រ្ដីសំរាលកូនខាងលើបានឈឺពោះខ្លាំង ហើយក៏បានធ្វើដំណើរមក មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ តែមកដល់ពាក់កណ្ដាលផ្លូវ ស្រ្តីនោះក៏ឈឺពោះខ្លាំង ហើយក៏បានសំរាលកូននៅពាក់
កណ្ដាលផ្លូវតែម្ដង ដោយមានការសង្រ្គោះដោយបុគ្គលិកឆ្មប នៃមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ។
សូមបញ្ជាក់ថា ពេលនេះស្រ្ដី និងកូន បានមកដល់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ហើយទាំងម្ដាយទាំងកូន មានសុខភាពល្អ ក្រោយការសង្រ្គោះពីអ្នកគ្រូពេទ្យ៕