ចាប់ខ្លួនមុខសញ្ញាមេខ្យល់២នាក់ ករណីនាំពលករឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ

0
12

បាត់ដំបង៖ អធិការនបាលស្រុកសំពៅលូន ដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលវរៈសេនាតូច ការពារព្រំដែនគោកលេខ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរៈសេនាតូច៥៣៣ ប្រចាំការតាមបណ្ដោយមាត់អូរព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បានបង្ក្រាបករណី នាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (ចូលទៅប្រទេសថៃ) ចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។

យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ ជនសង្ស័យជាមេខ្យល់ ក្នុងករណី នាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន (ចូលទៅប្រ ទេ សថៃ) ១.ឈ្មោះ ចាម តឹក ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង និង២.ឈ្មោះ នី វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សូមជម្រាបជូនថា ករណីឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ទាំងពីរនាក់នេះ គឺបន្ទាប់ពីពួកគេបាន ធ្វើសកម្មភាពនាំប្រជាពលរដ្ឋលួចឆ្លងដែនដោយខុស ច្បាប់ចូលទៅក្នុងប្រទេសថៃ នាចំណុច មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្ត្រភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៨នាក់ កាលពីយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១។

ឆ្លងតាមរយៈការស្រាវជ្រាវទើបសមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចកំណត់បានមុខសញ្ញាជាមេខ្យល់ មួយចំនួនផ្សេងទៀត ដែលកំពុងគេចខ្លួន ហើយសមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធី នៅពេលក្រោយ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានរៀបចំសំណុំរឿងបញ្ជូន មកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here