សូមប្រុងប្រយ័ត្ន! កម្ពុជានឹងរងឥទ្ធិពលព្យុះទី១៨ ឈ្មោះម៉ូឡាវ ដែលបណ្ដាលឲ្យ មានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២៨-២៩តុលា

0
56

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឺងស្ដីអំពី ស្ថានភាពធាតុអាកាស ដោយបានបញ្ជាក់ថា ព្យុះទី១៨ ឈ្មោះម៉ូឡាវ (MOLAVE)បានបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងសមុទ្រចិនខាងត្បូង។ព្យុះនេះមានទិសដៅទៅប្រទេសវៀតណាមត្រង់ចំណុច ខេត្តក្វាងងៃ (QuanNgai) រួចថមថយឥទ្ធិពល ជាបន្តបន្ទាប់ឆ្លងកាត់ប្រទេសឡាវ និងប្រទេសថៃ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ថា ជ្រលងវិសម្ពាធនិងសម្ពាធទាប ម៉ូឡាវ មានឥទ្ធិពលមកលើប្រទេសកម្ពុជានៅថ្ងៃទី២៨-២៩ខែតុលា។

ស្ថានភាពបែបនេះធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី២០-២២ អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ អង្សាសេ
បណ្តារាជធានី-ខេត្តមួយចំនួន នៅភាគខាងក្រោម និងជាប់ព្រំដែនវៀតណាម ភ្លៀងនៅបន្តមានក្នុងកម្រិតពីតិចទៅមធ្យមរហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា ។ តែសម្រាប់ថ្ងៃទី២៨-២៩ ខែតុលា ពិសេសភាគពាយ័ព្យនឹងមានភ្ញៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតបរិមាណពីមធ្យមទៅច្រើន។

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៧-៣០អង្សាសេ
ភ្លៀងនៅតែបន្តមានកម្រិតពីតិចទៅបង្គួរ រហូតដល់ថ្ងៃទី០២ ខែវិច្ឆិកា តែច្រើនលាយឡំនឹងខ្យល់ខ្លាំងនៅថ្ងៃទី២៨-២៩ ខែតុលា។

៣៖ តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី២២-២៤អង្សាសេ
-សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីតិចទៅច្រើន ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here