ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេររៀបរាប់តាមរយៈហ្វេសប៊ុកថា ព្រឹកថ្ងៃទី ១១ តុលា មីងពិការជើងឆ្វេងម្នាក់ ដែលត្រូវបាន ឡានដឹកដីបុកនៅទីកន្លែងប្រជុំជនមួយក្នុងខេត្តកណ្តាល (បាត់បង់ជើងឆ្វេង) បានមកសំពះយំសុំក្តីសណ្តោសពី សម្តេចតេជោ ជួយអន្តរាគមន៍ផ្តល់យុត្តិធម៍។
លោក រៀបរាប់ទៀតថា ព្រោះតែមីងគិតថា ម្ចាស់ឡាននឹងមានការទទួលខុសត្រូវ ហើយផ្តល់ប្រាក់សម្រាប់ជួយ ថ្លៃព្យាបាល នៅពេទ្យដល់រូបគាត់ ប៉ុន្តែផ្ទុយទៅវិញ អ្នកបើកឡានបុកប្តឹងឈ្នះអ្នករបួស ហើយកាត់ទោសអោយ មីងជាប់ ពន្ធធនាគារ១ឆ្នាំថែមទៀតផង។ មីងពិការជើងគ្មានអ្វីក្រៅពីដេកសម្រក់ទឹកភ្នែក ព្រោះមិនដឹងថាតើត្រូវ ធ្វើយ៉ាងណា?
លោក ដួង ដារា បញ្ជាក់ថា “ខ្ញុំបានពិនិត្យសំណុំរឿងហើយបានផ្តល់មេធាវីជួយគាត់។ សង្ឃឹមថាមីងនឹង ទទួលបានយុត្តិធម៍។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ ភូតកុហក និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង”៕


