ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយសាំងធម្មតាត្រូវលក់តម្លៃ៤,៣០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,០០០រៀល ក្នុង១លីត្រ។
គេសង្កេតឃើញថា តម្លៃប្រេងសាំងមួយរយៈពេលចុងក្រោយនេះមានការឡើងថ្លៃ ដែលជាកង្វល់របស់ពលរដ្ឋ ស្នើរសុំកុំបន្តឡើងថ្លៃបន្តទៀត ក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ១៩៕