អភិបាល​ខេត្ត​កំពត​ថ្មី ណែនាំដល់អ្នកទទួលម៉ៅការភាស៊ីក្នុងផ្សារ​សាមគ្គី មិនត្រូវយកភាស៊ីពីចាស់ជរា

0
10

ភ្នំពេញ៖ លោក ម៉ៅ​ ធនិន​ ​អភិបាល​ខេត្ត​កំពតបានធ្វើការ ណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ក្នុងផ្សារ​សាមគ្គី មិនត្រូវយកភាស៊ី ពីជនចាស់ជរា។

ការណែនាំរបស់លោកបែបនេះ​ បានធ្វើឡើង ក្នុងពេលអញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ អាជីវករ​ ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត​ក្នុងសង្កាត់កំពង់បាយ ក្រុងកំពតកាលពី​ថ្ងៃ​ចន្ទ ទី​១៨​ ខែ​តុលា​ ឆ្នាំ​២០២១​។

ក្នុង​ឱកាស​នោះ​ លោកអភិបាលខេត្តបានណែនាំ ដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកភាស៊ីលើស ការកំណត់ ដែលមានចែងនៅក្នុងសៀវភៅបន្ទុក ជាពិសេសមិនត្រូវយកភាស៊ីពីជនចាស់ជរា ដែលមានអាយុចាប់​ពី​ ៦០ឡើង ឬក្មួយតូចៗ ដែលលក់បន្លែបង្កា ត្រី…បន្តិចបន្តួចនោះឡើយ។

ជាមួយគ្នានោះ លោក ម៉ៅ​ ធនិន​ក៏​បាន​ទទួល​យក​សូម​ណូម​ពរ​មួយ​ចំនួន​របស់​អាជីវករ​ ដើម្បី​ដោះស្រាយ​ជូន​ពួក​គាត់​ផង​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here