ក្រុមការងារព្រៃឈើកំពុងធ្វើការជាច្រើន ដើម្បីគ្រប់គ្រងដើមឈើហានិភ័យក្នុងតំបន់ប្រាសាទ

0
7

ភ្នំពេញ៖ ​នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន កំពុងធ្វើការងារជាច្រើន ក្នុងបេសកកម្ម គ្រប់គ្រងដើមឈើហានិភ័យតាមប្រាសាទ ដោយមិនឱ្យបង្កគ្រោះថ្នាក់ដល់មនុស្ស និងប្រាសាទ។នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា នៅក្នុងខែវស្សាឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗ បញ្ហាអាកាសធាតុបង្កឱ្យដើមឈើតូចធំ មួយចំនួនក្នុងតំបន់ប្រាសាទ ដួលរលំ និងបាក់មែក ដែលទាមទារឱ្យក្រុមការងារធ្វើការជាបន្ទាន់។

ក្រៅពីនេះ ដើមឈើហានិភ័យខ្លះ ដែលដុះគៀកប្រាសាទ ហើយអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ក៏ត្រូវបានអនុវត្តឱ្យបានទាន់ពេលវេលាផងដែរ៕

May be an image of outdoors and tree

May be an image of outdoors and tree

May be an image of outdoors and treeMay be an image of 1 person, standing, tree and outdoors

May be an image of outdoors

LEAVE A REPLY

Please enter your comment!
Please enter your name here