ការកាប់ឈើខុសច្បាប់ កំពុងសម្លាប់តំបន់ជួរភ្នំក្រវាញ

0
10

ភ្នំពេញ៖ ការកាប់ឈើខុសច្បាប់កំពុងសម្លាប់តំបន់ជួរភ្នំក្រវាញ ដែលជាព្រៃមួយក្នុងចំណោមព្រៃរងទឹកភ្លៀង ដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ នេះជាការលើកឡើងរបស់អង្គការសម្ព័ន្ធមិត្តសត្វ ព្រៃកម្ពុជា។

តាមរយៈហ្វេសប៊ុកអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានលើកឡើងថា ការចុះបង្ក្រាបបទល្មើសទ្រង់ទ្រាយធំ កាលពីសប្តាហ៍មុន ក្រុមមន្ត្រីឧទ្យានុរក្សនៅតំបន់ជួរភ្នំក្រវាញបានរឹបអូសម៉ាស៊ីនរណារអារឈើ ៦គ្រឿង កាំភ្លើងច្នៃ ១ ដើម រួមទាំងរុះរើជំរុំកាប់ឈើ ១​កន្លែង និងបំផ្លាញឡដុតធ្យូង ២កន្លែង នៅខេត្តកំពង់ស្ពឺ។

អង្គការដដែលបន្ថែមថា នេះគឺជាចំណែកតូចមួយនៃការបំផ្លិចបំផ្លាញដែលក្រុមមន្ត្រីឧទ្យានុរក្សបានបញ្ឈប់។ ក្នុងរយៈពេល ៨កន្លងមកក្នុងឆ្នាំនេះ ក្រុមមន្ត្រីឧទ្យានុរក្សបានរឹបអូសបានឈើខុសច្បាប់ប្រហែល ១ តោន, ម៉ាស៊ីនរណារអារឈើ ១០០០ គ្រឿង និងកាំភ្លើងច្នៃ ១០០ ដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here