លោក ម៉ៅ ធនិន ជួបជាមួយពលរដ្ឋជាលើកដំបូងក្នុងដំណែងជាអភិបាលខេត្តថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន

0
9

ភ្នំពេញ: លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត។

សូមជម្រាបថានេះជាលើកទីមួយហើយដែលលោក បានធ្វើវេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បន្ទាប់ពីលោកត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here