សាហាវ! ទាហានយកអង្កត់អុស វាយសម្លាប់ទាហានគ្នាឯង ស្លាប់ក្នុងបន្ទាយ ដោយសារទំនាស់

0
13

ភ្នំពេញ៖ ទាហានម្នាក់បានយកអង្កត់អុស វាយសម្លាប់ទាហាន ដូចគ្នាបណ្តាយឱ្យស្លាប់ នៅក្នុងបន្ទាយ។ ហេតុការណ៍វាយសម្លាប់នេះ បានកើតឡើងកាលពីវេលាម៉ោង ១៨និង១៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ មស្ថិតនៅចំណុច កងអនុសេនាធំទី៣ វរសេនាតូច អន្តរាគមន៍ លេខ ៣៧១ ស្ថិតក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ នេះថាៈ ជនរងគ្រោះ មានឈ្មោះ កែវ ជាថា ភេទប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ កងទ័ព បម្រើការងារ នៅវរសេនាតូចអន្តរាគមន៍លេខ ៣៧១។ ជនរងគ្រោះរស់នៅក្នុងបន្ទាយ តែម្តង ហើយបានដេកស្លាប់ នៅក្នុងអង្រឹង កន្លែងកើតហេតុ។

ឯជនជនសង្ស័យ ឈ្មោះ នួន វ៉ាន ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ កងទ័ព បម្រើការងារ នៅវរសេនាតូចអន្តរាគមន៍ លេខ ៣៧១ដូចគ្នា ហើយរស់នៅក្នុងបន្ទាយដែរហើយ ត្រូវបានឃាត់ខ្លួន ភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តថា រឿងហេតុខាងលើ គឺសមត្ថកិច្ច បានទទួលព័ត៌មានពីឈ្មោះ សេង គឹមឡុង ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កងទ័ព បំរើការងារ នៅវរសេនាតូច អន្តរាគមន៍ លេខ៣៧១ដូចគ្នា ថាជនសង្ស័យ បានវាយជនរងគ្រោះនឹងគល់អុស ចំមុខ បណ្ដាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មកពីទំនាស់គ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here