ឃាតករលាក់មុខ ឆក់យកជីវិតបុរស២នាក់ នៅក្បែរព្រំដែនកម្ពុជា-ថៃ

0
48

ភ្នំពេញ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសង្គ្រាម បានផ្ទុះបណ្ដាលអោយស្លាប់ជនជាតិថៃ២នាក់ ខូចត្រាក់ទ័រ១គ្រឿងខ្ទេច នៅចំនុច ក្បែរបង្គោលព្រំដែនលេខ៤៣ ” ដីខ្មែរស្រែថៃ ” នាភូមិ/ឃុំ ណូនម៉ាក់មុន ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកលី សុវណ្ណារឹទ្ធិ អភិបាលស្រុកអូរជ្រៅ អោយដឹងកាលពីល្ងាចថ្ងៃទី២៧ខែតុលាថា ៖ ឧបទ្ទហេតុនោះកើតឡើង វេលាម៉ោងនិង៥២នាទីរសៀល ថ្ងៃទី២៧.ខែតុលាឆ្នាំ២០២០។

លោកបន្តថា ៖ ត្រាក់ទ័រថៃ១គ្រឿងនោះ ជិះគ្នា២នាក់ ភេទប្រុស ទាំង២ ជាជនជាតិថៃ បានមកច្រូតស្មៅ នៅភូមិសាស្រ្តបង្គោលសីមា លេខ៤៣ ត្រង់ចំណុចTA(៥៤៧.២៧៤ ក៏ជាន់មីនតោនផ្ទុះស្លាប់ទាំង២នាក់ ។ចំណែកត្រាក់ទ័រខូចទាំងស្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here