ស្លាប់៨និងរបួស១០នាក់ ក្នុងហេតុការណ៍ ក្រឡាប់រថយន្ដដឹកអ្នកដំណើរ នៅខេត្តព្រះវិហារ

0
62

ភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងដោយ រថយន្តដឹកអ្នកដំណើរមួយគ្រឿង បានរេចង្កូតធ្លាក់ចូលប្រឡាយក្រឡាប់ បណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង៧នាក់ផ្សេងទៀតស្លាប់ ក្រោយពីបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើង លើដងផ្លូវជាតិលេខ៦២ ចន្លោះគីឡូមែត្រ លេខ៤៨និង៤៩ ក្នុងភូមិអូពោធិ៍ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ កាលពីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា អ្នកទាំងនោះ សុទ្ធសឹងជាអ្នកកំពង់ឆ្នាំង។

មន្ត្រីនគរបាល បានឱ្យដឹងថា នៅវេលារសៀល ថ្ងៃនេះ មានរថយន្ដស្តារិចពណ៌ស ពាក់ស្លាកកំពង់ឆ្នាំង 2C3339 ដោយតៃកុងងោកមួយភាំង បានរេចង្កូតធ្លាក់ចូលស្នាមភ្លោះក្រឡាប់ បណ្ដាលឱ្យអ្នករួមដំណើរ១៨នាក់រងរបួស និងស្លាប់ម្នាក់។ អ្នករងរបួសត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។ ក្រោយពេលកើតហេតុ តៃកុងរថយន្ដ បានរត់គេចខ្លួនបាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here