អណ្តើកហ្លួងជាប្រភេទសត្វល្មូន ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ

0
8

ភ្នំពេញ៖ អណ្តើកហ្លួងជាប្រភេទសត្វល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បី ការអភិរក្សធម្មជាតិហៅកាត់(IUCN) ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ។ នេះជាការឡើកឡើងរបស់លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក នេត្រ ភក្ត្រា បានលើកឡោះងយ៉ាងដូច្នេះថា អណ្តើកហ្លួងឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួល ស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។

លោកបន្តថា ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ និងជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មាន តម្លៃ និងលើកតម្កើងនូវមោទកភាពជាតិ ផងដែរ។

លោក នេត្រ ភក្ត្រា បន្ថែមថា បច្ចុប្បន្នកូនអណ្តើកហ្លួងចំនួនជាង ៤៥០ក្បាលបានស្ថិតក្នុងចិញ្ចឹមក្នុងមជ្ឈមណ្ឌល សង្គ្រោះ និងអភិរក្សសត្វល្មូន ក្នុងស្រុកស្រែអំបិល ខណៈពូជអណ្តើកប្រភេទនេះស្ថិតក្នុងវ័យជំទង់ ចំនួន៨៦ក្បាល ទៀតត្រូវ បានព្រលែង ឱ្យទៅរស់នៅតាមបែបធម្មជាតិ។ អណ្តើកពេញវ័យជាច្រើនទៀតនឹងត្រូវព្រលែង ចូលក្នុងតំបន់ធឦ្មជតិ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា “អណ្តើកហ្លួងជាប្រភេទសត្វល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិហៅកាត់(IUCN)ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ ខ្លាំងជាងគេនៅលើភពលោក។ អណ្តើកហ្លួងត្រូវបានគេជឿថាបាត់ពូជ តែនៅអំឡុងឆ្នាំ២០០០ មន្ត្រីជំនាញនិងអង្គការ WCS បានរកឃើញវត្តមានឡើងវិញ”។

លោកបានបញ្ជាក់បន្ថែមថា អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី,ការដាក់សន្ទូច,ឧបករណ៍ហាមឃាត់នានា ការនេសាទ ក្នុងតំបន់ហាមឃាត់ជាដើមជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូនដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំងដែលអាចឈានដល់ផុតពូជនាពេលខាងមុខបើមិនមានការការពារត្រឹមត្រូវ៕

អណ្តើកហ្លួងទាំងពីរក្បាលនេះ មានអាយុប្រហែល១៤ឆ្នាំ ខណៈអាយុកាលរស់របស់វាត្រូវបានប៉ាន់ស្មានថា មានជាង១០០ឆ្នាំឡើងទៅ។ អណ្ដើកហ្លួងញីអាច មានទំហំរហូតដល់៦០សង់ទីម៉ែត្រ និងអាចបន្តពូជនៅអាយុ២០ឆ្នាំ ខណៈឈ្មោលអាចមានទំហំ៤៩សង្ទីម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here