អាជ្ញាធរជាតិអប្សរា ជួសជុលខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ដែលរងការខូចខាត ដោយកត្តាអាកាសធាតុ

0
10

ភ្នំពេញ៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរាកំពុងចាប់ ផ្ដើមដំណើរការ ជួសជុលច្រកទ្វារចូលខាងកើតនៃប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើងវិញ ដែលរងការខូចខាតដោយ សារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។ នេះបើយោងតាមអាជ្ញាធរជាតិអប្សរា។

លោកស្រី  ភិន វិជ្ជាសច្ចរ៉ា អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលនោះ ឱ្យដឹងថា ច្រកចូលខាងកើតនៃ ប្រាសាទអង្គរវត្ត ថ្វីបើ មានការខូចខាតតិចតួចដោយផ្នែកខ្លះៗដូចជា ច្រកឡើងនៃកាំជណ្ដើរ ជ្រុះដំបូល ព្រហ្មដំបូល និងហោជាងជាដើម ប៉ុន្តែអ្នកជំនាញ ត្រូវការថែទាំ និងជួសជុលជាចាំបាច់  ដើម្បីជៀសវាងការឈានទៅដល់ការ ខូចខាតធ្ងន់ធ្ងរ។ កិច្ចការដំបូង គឺក្រុមការងារបាន  សិក្សាទៅលើសម្រង់ប្លង់ រុករកថ្ម ដែលបានធ្លាក់ចុះរប៉ាត់រប៉ាយ ហើយកំណត់រូបរាងរបស់វាឡើងវិញ  មុននឹងសម្អាតថ្មទាំងនោះឱ្យស្អាត ហើយយកវាទៅផ្គុំនៅកន្លែងដើមឡើងវិញ។

សូមបញ្ជាក់ថា ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ចាប់ផ្ដើមពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២១តទៅ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here