លោក សុខ លូ! យើងត្រូវរៀនរស់ជាមួយកូវីដ-១៩ ដោយអនុវត្តតាមគន្លងថ្មី ទើបមានឱកាសបើកសាលារៀន និងដំណើរសេដ្ឋកិច្ចបាន

0
9

ភ្នំពេញ: លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា យើងត្រូវរៀនរស់ជាមួយកូវីដ១៩ ដោយអនុវត្តតាមបែបគន្លងថ្មី ទើបមានឱកាសការបើកសាលារៀន និងដំណើរសេដ្ឋកិច្ចអាចប្រព្រឹត្តទៅបាន។

លោកបានថ្លែថបែបនេះ នៅក្នុងពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាអំពីស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដើម្បីត្រៀមលក្ខណៈក្នុងការបើកដំណើរការសេដ្ឋកិច្ចក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង នាថ្ងៃនៅថ្ងៃទី២០ ខែតុលាឆ្នាំ២០២១នេះ។

លោក សុខ លូ បញ្ជាក់ថាយើងត្រូវតែរៀនរស់ជាមួយបរិបទថ្មី គឺត្រូវរៀនរស់ជាមួយកូវីដ១៩ ដោយអនុវត្តរបៀបរស់នៅគន្លងបែបថ្មី អនុត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ទើបឱកាសនៃការបើកដំណើរសាលារៀន និងដំណើរសេដ្ឋកិច្ចអាចប្រព្រឹត្តទៅបាន បើយើងមិនអាចរៀនរស់បែបគន្លងថ្មីនេះទេ ឱកាសនៃការដំណើរការសេដ្ឋកិច្ចក្នុងខេត្តក៏ពិបាកកើតឡើងដែលបណ្ដាលឲ្យប៉ះពាល់ការប្រកបមុខរបរប្រជាពលរដ្ឋ

ជាមួយគ្នានោះ លោកអភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋានពិនិត្យ រួមមានអភិបាលរង នៃគណៈអភិបាលខេត្តទទួលបន្ទុកពិនិត្យមើលតំបន់ និងមើលលទ្ធភាពដែលអាចបើកដំណើរការបាន ដោយត្រូវបើកជាជំហ៊ានៗ និងប្រកបដោយទំនួលខុសត្រូវខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here