សមត្ថកិច្ចខេត្តព្រះសីហនុ​ ​ឃាត់ខ្លួន​បុរសម្នាក់​ រួម​ទាំងគ្រឿង​ញៀន​មួយចំនួន

0
9

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១​នេះថា៖​ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាប​ និង​ឃាត់ខ្លួន​បុរសម្នាក់​ក្នុង​ករណីគ្រឿងញៀន កាលពីយប់ថ្ងៃទី​១៨ ​ខែ​តុលា​ ឆ្នាំ២០២១​ វេលាម៉ោង ២៣​និង៣០នាទី នៅចំណុចមុខការ៉ាស់សាំងតេលា ស្ថិតក្នុង ភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុង-ខេត្តព្រះសីហនុ​។

បេី​យោង​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខេត្ត​ បានបញ្ជាក់ថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀនខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយ​ឃាត់ខ្លួនជនសង្ស័យមានឈ្មោះ ខែត ថុង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន សង្កាត់​០១ ក្រុង-ខេត្ដព្រះសីហនុ។ 

មន្រ្តីដដែលបន្តថា​ ក្រោយឃាត់ខ្លនជនសង្ស័យ​កម្លាំង​ជំនាញ​ បានចាប់យកវត្ថុតាងដកហូតបានរួមមាន៖​ ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ ០២កញ្ចប់ធំ មានទម្ងន់ ១៩៨ក្រាម​ និងទូរសព្ទ័​ដៃចំនួន ០៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបាននគរបាលជំនាញ​ បញ្ជូនមក​ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here