បញ្ជូន​ជនសង្ស័យ២នាក់ទៅ​តុលាការ ករណីនាំ​មនុស្សឆ្លងដែន​ខុសច្បាប់ ទៅប្រទេសថៃ

0
8

​​ភ្នំពេញ៖ នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​កម្លាំង​អាវុធហត្ថ ស្រុក​ម៉ាឡៃ សហការ​ជាមួយ កម្លាំង​សឹក​រង​ស្រុក​ម៉ាឡៃ បង្ក្រាបនិង​ឃាត់ខ្លួនបញ្ជូនជនសង្ស័យ ២នាក់ទៅ​តុលាការករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ។

មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថ ស្រុក​ម៉ាឡៃ បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​បទបញ្ជា របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លើ​ការទប់ស្កាត់ បទល្មើស​តាម​ព្រំដែនគ្រប់​ប្រភេទ ជាពិសេស​ការទប់ស្កាត់ ពលករ​ឆ្លងដែន​ខុសច្បាប់ ក្នុងសម័យ​កាលវិបត្តិ កូ​វីដ​១៩​នេះ ។

ជាក់ស្ដែងនៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ម៉ាឡៃ បាន​សហការ ជាមួយ​កម្លាំង​ផ្នែក​សឹក​រង​ម៉ាឡៃ វរៈ ៨១៩ ស្រាវជ្រាវ និង​ស្ទាក់​ឃាត់ ដំណើរ​មនុស្ស ចំនួន ១៤ នាក់ ស្រី​៧​នាក់ ព្យាយាម​ឆ្លងដែន ដោយ​ខុស​ចូល​ទឹកដី​ថៃ នៅ​ចំណុច​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងនោះ​មាន ២ នាក់ ជា​មេខ្យល់ ១-​ឈ្មោះ សេន តុលា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ២-​ឈ្មោះ អឿន អុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ស្ពាន​យោល ឃុំ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

​ក្រោយ​ឃាត់ខ្លួន និង​សាកសួរ ពលករ​ខ្មែរ ចំនួន ១២ នាក់​រួច ត្រូវបាន​កម្លាំង​បញ្ជូនទៅ មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យ​ម៉ាឡៃ។​

ចំណែក​ជនសង្ស័យ ជា​មេខ្យល់ចំនួន២នាក់ ត្រូវបាន​កម្លាំង​ជំនាញ មូលដ្ឋាន​កង​រាជ អាវុធហត្ថ​ស្រុក កសាង​សំណុំរឿង បញ្ជូនមក​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្តហើយបច្ចុប្បន្ន ជនសង្ស័យ​ទាំង២នាក់ ត្រូវបាន​កម្លាំង​កា​រិ​យា​ប្រឆាំង​ការជួញដូរ​មនុស្ស កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here