ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ករណីជួញដូរគ្រឿងញៀន នៅស្រុកឧដុង្គ

0
6

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភូមិតានី ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់នោះរួមមានឈ្មោះ៖ ទី១-ឈ្មោះ សំរិទ្ធ ទ្រី ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិគោកសណ្ដែក ឃុំក្រាំងចេង ស្រុកឧដុង្គ, ទី២-ឈ្មោះ សួស វ៉ិត ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង, ទី៣-ឈ្មោះ ហឿន កុសល្យ ភេទប្រុស អាយុ១៧ឆ្នាំ និងទី៤-ឈ្មោះ សយ លីហុង ភេទប្រុស អាយុ១៧ឆ្នាំ ទាំង២នាក់នៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន។

វត្ថុតាងដកហូតបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ៣កញ្ចប់ធំ ទម្ងន់ ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន១, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃ៥គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នក្រុមជនសង្ស័យខាងលើត្រូវបាន កម្លាំងការិយាល័យជំនាញ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here