ខឹងម្ដាយស្ដីប្រដៅតិចតួច គិតតែពីដេក មិនគិតធ្វើការអី កូនប្រុសចង្រៃស្រេកជេម្ដាយនិងបោកសម្ភារៈក្នុងផ្ទះ

0
11

ភ្នំពេញ៖ ខឹងម្ដាយស្ដីប្រដៅតិចតួច គិតតែពីដេក មិនគិតធ្វើការខំរកស៊ីអី កូនប្រុសខឹងស្រេកជេម្ដាយនិងបោកសម្ភារៈក្នុងផ្ទះខូចខាតមួយចំនួន។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣០នាទី នៅចំណុចភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ឃាង ជូ ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាម្ដាយបង្កើត) ។ ចំណែកជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ ជាង ពិសិដ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល (មានផ្ទុកនូវសារធាតុញៀន) (ត្រូវជាកូនបង្កើត) ។

នៅថ្ងៃកើតហេតុ ជនសង្ស័យជាកូនបានក្រោកពីដេក បន្ទាប់ជនរងគ្រោះជាម្ដាយបាន ស្ដីប្រដៅទៅកាន់ជនសង្ស័យថា គិតតែពីដេក មិនគិតធ្វើការ រកស៊ីអីទេ ជនសង្ស័យបានខឹងក៏បានស្រែកជេរទៅកាន់ជនរងគ្រោះជាម្ដាយ ហើយបានបោកសម្ភារ:ក្នុងផ្ទះ បណ្ដាលឲ្យមានការខូចខាត។

ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធីតែម្ដង ។

សូមរំលឹកថា កន្លងមកជនសង្ស័យធ្លាប់ ត្រូវបានក្រុមគ្រួសារយកទៅដាក់នៅមណ្ឌលកែប្រែ ឱកាសខ្ញុំ ចំនួន៣លើកមកហើយ ក្នុង១លើក៩ខែ សរុបទាំងបីលើកមានរយៈពេល ២៧ខែ (២ឆ្នាំ ៣ខែ)ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន១លើក រយ:ពេល២ខែ ពីបទ:ហិង្សាដោយចេតនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here